ព័ត៌មានជាតិ

ឆេះតូបលក់គ្រឿងប្រើប្រាស់អគ្គិសនី អាគារC3ផ្សារអូរឬស្សី ផ្អើលសមត្ថកិច្ចទាំងយប់

ភ្នំពេញ: មានករណីអគ្គិភ័យមួយបានឆាបឆេះ តូបលក់គ្រឿងប្រើប្រាស់អគ្គិសនីនៅអគារC3 ផ្សារអូឬស្សី បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោងជាង៥ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់តូបឈ្មោះ តាំង វ៉ាន់នី ហើយចំណែកមូលហេតុមកពីឆ្លងចរន្តអគ្គិសនី ឆេះខូចខាតទ្រព្យសម្បត្តិមួយចំនួនតែប៉ុណ្ណោះ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង រួមនឹងបំពង់ពន្លត់អគ្គិភ័យអស់ចំនួន៣បំពង ទើបរលត់ទៅវិញជាស្ថាពរ៕

មតិយោបល់