ព័ត៌មានជាតិ

ឡិចស៊ីស បុកជាមួយម៉ូតូវ៉េវ បណ្តាលឲ្យបុរសម្នាក់របួសបាក់ជើង

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសបាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង៦ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រ១២៣-១២៤​ ភូមិក្រាំង​អាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចសុីស​ ពណ៌ស្ករ​ ស្លាកលេខ​ ព្រះសីហនុ​ 2A-7002 ​បានបុកជាមួយម៉ូតូម៉ាកវ៉េវ​ ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ ជិះដោយយុវជនម្នាក់ បណ្តាលឲ្យដួលបាក់ជើង​តែម្តង៕

មតិយោបល់