កណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននៅភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈដែលជនសង្ស័យរូបនេះគឺជាមុខសញ្ញា ប្រើល្បិចបោកក្មេងសិស្សសាលា ដោះយកគ្រឿងអលង្កាយ៉ាងសកម្ម។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខឹម រ៉េង ភេទប្រុស អាយុ៣១ឆ្នាំ បានធ្វើល្បិចខូចហ្វ្រាំងម៉ូតូ នៅពេលដែលក្មេងៗសិស្សសាលាចេញពីរៀន ហើយបានហៅក្មេងស្រី៤នាក់ឲ្យឈប់ និងបាននិយាយល្បូងដោយប្រើពាក្យសម្តីធ្វើជាស្គាល់និងឪពុកម្តាយក្មេងរងគ្រោះ ហើយប្រាប់ថាម្តាយឲ្យយកគ្រឿងអលង្ការ ព្រោះខ្លួនជាជាក្រឡឹង ទើបក្មេងទាំងនោះជឿក៏ដោះគ្រឿងអលង្ការឲ្យតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕
មតិយោបល់