កំពង់ធំៈ ស្ត្រីម្នាក់ បានស្លាប់ និងកូនប្រុសអាយុ២ឆ្នាំម្នាក់ទៀតរងរបួសធ្ងន់ ក្រោយពីត្រូវរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបុក ខណៈដែលជនរងគ្រោះកំពុងរត់ឆ្លងផ្លូវ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៣និង៣០នាទី ថ្ងៃទី២៣ ខែមិីនា ឆ្នាំ ២០១៨ លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិត្រកួន ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ករណីនេះកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ក្រហម ស្លាកកលេខ ភ្នំពេញ 3A-9962 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន) បានបុកអ្នកឆ្លងកាត់ផ្លូវ ឈ្មោះ ខាំ សុគីម ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បណ្តាលឲ្យស្លាប់នៅមណ្ឌលសុខភាព ឃុំឈើទាល បានបីកូន ឈ្មោះ ជ្រិន ឌីណា ភេទប្រុស អាយុ២ឆ្នាំ រត់ឆ្លងផ្លូវ ក៏ត្រូវរថយន្តបុក បណ្តាលឲ្យស្លាប់និងរបួសតែម្តង៕
មតិយោបល់