ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបទីតាំង ទទួលផលចោរកម្ម និងកែច្នៃម៉ូតូមួយកន្លែង ឃាត់ខ្លួនជនសង្ស័យ ៣នាក់

កំពង់ស្ពឺ: ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចុះបង្ក្រាបនិងឃាត់ខ្លួនបាន ពាក់ពន្ធ័នឹងករណីទទួលផលចោរកម្ម និងកែច្នៃម៉ូតូមួយកន្លែង កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ មានចំនួន៣នាក់ រកឃើញម៉ូតូ មិនប្រក្រតីចំនួន ៨គ្រឿង មានដូចជា៖ ម៉ូតូម៉ាកឌូក ពណ៌ សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1F- 3939 ,ម៉ូតូម៉ាកកាវ៉ាសាគី ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL- 8853, ម៉ូតូម៉ាក XR ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ 1W- 9134 ៤ , ម៉ូតូម៉ាក MSX ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ កំពង់ស្ពឺ 1G- 4412 , ម៉ូតូម៉ាក ស៊ូមើអ៊ិច ពណ៌ខ្មៅលាយស ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GN-1205 . រីឯម៉ូតូចំនួន៣គ្រឿងទៀត សមត្ថកិច្ចរកឃើញមានការពាក់ព័ន្ធ និង មធ្យោបាយ ចែកចាយ សារធាតុគ្រឿងញៀន សំយោគ ហើយបច្ចុប្បន្នកំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់