តាកែវៈ មានករណី កូនហិង្សាទៅលើឪពុកម្តាយ រួចថែមទាំងគំរាមសម្លាប់បន្ថែមទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ភូមិឈើទាលភ្លោះ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធមានឈ្មោះ សាយ អ៊ួក អាយុ៧១ឆ្នាំ ប្រពន្ធឈ្មោះផង់ សាច់ អាយុ៦៨ឆ្នាំ បានប្តឹងកូនបង្កើតឈ្មោះ សាយ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅដំបូលគ្រួសារតែមួយ ។ ដោយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅវេលាម៉ោង៧និង១០នាទីយប់ ជនសង្ស័យ សាយ ពៅ បានស្រវឹងស្រាទាញពូថៅកាំបិត គំរាមរកកាប់ចាក់សម្លាប់ឪពុកនិងម្តាយ បានរត់ទៅដេកនៅផ្ទះជិតខាង លុះនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២និង៥០នាទីរសៀល ជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សាយ ពៅ និងដកហូតវត្ថុតាង ពូថៅ កាំបិត ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់តែម្តង៕
មតិយោបល់