ភ្នំពេញៈ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការបង្គាប់ឲ្យ ឃុំខ្លួនស្ត្រីឈ្មោះ ងួន ស្រីនិច ភេទស្រី អាយុ ២១ឆ្នាំ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន រងចាំបន្តនីតិវិធីជាក្រោយ ពាក់ពន្ធ័រណី បើករថយន្តព្រុសបុក រ៉ឺម៉កកង់បីឥណ្ឌា បណ្តាលឱ្យស្ត្រីជាតារាចម្រៀងចង្វាក់រ៉ុកម្នាក់ស្លាប់ ។
គួររំឭកថា កាលពីវេលាទាបភ្លឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តម៉ាក តូយ៉ូតា Prius ពណ៌កណ្ដុរប្រម៉េះ មួយគ្រឿង គ្មានស្លាកលេខ និងរ៉ឺម៉កកង់៣ឥណ្ឌា នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន បណ្តាលឱ្យជនរងគ្រោះឈ្មោះ តាក់ ចន្នី ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរ អ្នកចម្រៀង រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង ខណ្ឌចំការមន ស្លាប់ភ្លាមៗ និងមានជនរងគ្រោះម្នាក់ទៀតជាជនជាតិបរទេស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕
មតិយោបល់