ព័ត៌មានជាតិ

សុទ្ធតែដបស្រា! នារីស្រស់ស្អាតម្នាក់ស្រវឹងស្រាបើករថយន្តម៉ាក PORSCHE តម្លៃជាង២០ម៉ឺនដុល្លារ បុករបាំងពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារជើង នៅខណ្ឌបឹងកេងកង

ភ្នំពេញ: កាលពីវេលាម៉ោង ៣និង៣៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុងកែងនិង១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីនារីស្រស់ស្អាតម្នាក់ស្រវឹងស្រា បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង។

រថយន្តបង្កម៉ាក PORSCHE ពណ៌ស គ្មានស្លាកលេខ តម្លៃជាង ២០ម៉ឺនដុល្លារ បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ ធ្វើដំណើរពីកើតទៅលិចយ៉ានលឿន ស្រាប់តែបើកមកដល់ចំណុចកើតហេតុបុករបាំងថ្មពុះទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ម្ចាស់វារចេញពីរថយន្ត ទាំងមានរបួសពេញខ្លួន ហើយហៅកង់បីជិះចេញទៅបាត់ស្រមោលឈឹង មួយសន្ទុះក្រោយមកឃើញ ប៉ូលិសចុះដល់ទីតាំងស្ទូចរថយន្តបង្ក ទៅរក្សាទុករង់ចាំអ្នកបង្ក ចូលខ្លួនដោះស្រាយតាមនីតិវិធី។

សូមបញ្ជាក់៖ នៅក្នុងរថយន្តបង្កសុទ្ធតែដបស្រា៕

មតិយោបល់