យោងតាមរបាយការណ៍ពីសារព័ត៌មាន អេស្ប៉ាញ AS បានឲ្យដឹងថា រដ្ឋាភិបាលចិនបានហាមប្រាមមិនឲ្យកីឡាករបាល់ទាត់ជាតិណាម្នាក់(ក្នុងស្រុក) មានការចាក់សាក់ឡើយ។
សេចក្តីសម្រេចចុងក្រោយនេះ នឹងប៉ះពាល់ដល់កីឡាករដែលមានទឹកថ្នាំសាក់លើខ្លួន។ AS បានរាយការណ៍ថា សមាគមកីឡាបាល់ទាត់ចិន (CFA) នឹងហាមឃាត់កីឡាករដែលមានស្នាមចាក់សាក់នៅក្នុងការប្រកួតថ្នាក់ជាតិនានា ក្នុងគោលបំណងរក្សាតម្លៃរបស់ចិន និងលើកកម្ពស់វប្បធម៌ “សុខភាពល្អ” ក្រោមច្បាប់សីលធម៌ថ្មីដោយរដ្ឋាភិបាល។
បច្ចុប្បន្នការហាមឃាត់នេះហាក់ដូចជាត្រូវបានកំណត់ត្រឹមតែកីឡាករជាតិប៉ុណ្ណោះហើយវាមិនច្បាស់លាស់ថាតើ វានឹងអនុវត្តចំពោះកីឡាបាល់ទាត់ជនបរទេសនោះទេ។ នៅក្នុងការប្រកួតដណ្តើមពានរង្វាន់ China Cup កាលពីថ្ងៃសុក្រ សប្តាហ៍មុន កីឡាករអន្តរជាតិជាច្រើននាក់នៅក្នុងប្រទេសចិនត្រូវបង្ខំចិត្តលាក់បាំងស្នាមសាក់របស់ពួកគេ៕
មតិយោបល់