សៀមរាបៈ តាមសមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់ បានរអិលជើងធ្លាក់ចូកទឹកស្រះ
លង់ស្លាប់ ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ដា ធា អាយុ៧ឆ្នាំ បានដើរទៅចាប់ត្រីនៅស្រះខាងលិចភូមិទន្លេស ឃុំនគរភាស ស្រុកអង្គរជុំ ដែលគេទើបបូមរីងដើម្បីចាប់ត្រី។
ឪពុកជនរងគ្រោះ ឈ្មោះ ទុយ សារ អាយុ ៣៦ឆ្នាំ និងម្តាយឈ្មោះ ប៉ុច យ៉ា អាយុ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យ រួចក៏បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់