យោងតាមប្រភពព័ត៌មាន softpedia ដែលចុះផ្សាយកាលពីថ្ងៃទី ១៩ កញ្ញា ម្សិលមិញ បានឲ្យដឹងថាអ្នកប្រមាញ់ពីរនាក់នៅរដ្ឋផ្លរីដាបានចាប់ក្រពើមួយក្បាលមានប្រវែវ ៤.១៤ ម៉ែត្រ ដែលតែងតែបង្ករឲ្យមានការភ័យខ្លាចដល់អ្នកស្រុកដែលនៅទីនោះ។
លោក Ben និង Louannn ជាអ្នកចាប់ក្រពើដ៏ធំមួយក្បាលនេះនៅក្នុងបឹង George បន្ទាប់ពីការតាមដានមួយរយៈក្រោយមក។ គេប៉ាន់ប្រមាណថាក្រពើនេះមានទម្ងន់ ២៩៤ ទៅ ៣៤០ គីឡូក្រាម ប៉ុន្តមិនទាន់មានការបញ្ជាក់ពីមន្ត្រីការពារសត្វព្រៃនៅរដ្ឋនេះនៅឡើយ។ បើយោងតាមទូរទស្សន៍បានចុះផ្សាយថា ពួកគេដឹកក្រពើមួយក្បាលនេះទៅតំបន់ Jacksonville បន្ទាប់មកបានដាក់វានៅក្នុងហាងដ៏ល្បីមួយដែលជាទីផ្សារអាហារសមុទ្រសរបស់អ្នកនេសាទ។ លោក Williams ជឿជាក់ថានឹងអាចអាចលក់សាច់បាន ៩០ គីឡូក្រាមនៅក្នុងទីផ្សារនេះ៕
ព័ត៌មានជាតិ
មតិយោបល់