ព័ត៌មានជាតិ

លួចលុយពូខ្លួនឯងច្រើនដងពេក អត់ទ្រាំមិនបានរាយការណ៍ទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន

កណ្ដាល: កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ០០នាទី ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីលួចមួយកើតឡើង។

ជនរងគ្រោះឈ្មោះ សៀង ហ៊ុយហុង ភេទប្រុស អាយុ ៤៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ/សង្កាត់ខាងលើ។
ជនសង្ស័យឈ្មោះ ប៉ោ សីហា ហៅមិញ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិ/សង្កាត់ខាងលើ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

វត្ថុតាងដកហូតបាន៖ លុយដុល្លារ ២០ដុល្លារ លុយខ្មែរ៦៩,០០០រៀល (របស់ជនរងគ្រោះ)។

ដំណើររឿង៖ កាលពីពេលវេលាកើតហេតុ ជនសង្ស័យដែលត្រូវជាក្មួយសាច់ថ្លៃរបស់ជនរងគ្រោះ បានធ្វើសកម្មភាពលូនចូលក្នុងផ្ទះរួចលួចលុយរបស់ជនរងគ្រោះដែលទុកនៅថតតុមាន។ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចឃាត់បានព្រមទាំងវត្ថុតាងយក មកចាត់ការតាមនីតិវិធីតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យសារភាពថាខ្លួនពិតជាបានលួចលុយជនរងគ្រោះប្រាកដមែន ហើយធ្លាប់ធ្វើសកម្មភាព២ដងរួចមកហើយ៕

មតិយោបល់