កំពង់ធំៈ សមត្ថកិច្ចបានប្រាប់Post Newsថា មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដោយមានជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងAK បានធ្វើសកម្មភាពស្ទាក់បាញ់ប្លន់យកម៉ូតូសង់០១៧ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ 2424 ពីជនរងគ្រោះជាឪពុកកូន បានសម្រេចរួចរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ដោយសារតែគ្រាប់កាំភ្លើងក្រុមចោរ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ជនរងគ្រោះជាកូន ត្រូវក្រុមចោរបាញ់បណ្តាលឲ្យ របួសធ្ងន់ចំភ្លៅខាងឆ្វេង , ចំណែកជនរងគ្រោះជាឪពុក ត្រូវក្រុមចោរទះ៣ទៅ៤កំផ្លៀង ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យនៅឯក្រុងភ្នំពេញ ហើយពេលនេះសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវបន្ត៕
មតិយោបល់