កណ្ដាលៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលម៉ូតូ១គ្រឿងជិះឌុបគ្នា២នាក់ ជ្រុលទៅបុកនឹងគូទរថយន្តមួយគ្រឿងពេញទំហឹង ស្លាប់ភ្លាមៗ២នាក់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានត្សឹបាសា (ស្ពានអ្នកលឿង) ផ្លូវជាតិលេខ១ ក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មុនពេលកើតហេតុ គេឃើញម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1C-2938 ជិះឌុបគ្នា២នាក់ ក្នុងល្បឿនលឿន បានជ្រុលមកបុកគូទរថយន្តម៉ាកហ៊ីណូ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 3A-9248 ដែលខូចបើកទៅមុខលែងរួចបានឈប់រថយន្ដ រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវជាសញ្ញា ដើម្បីធ្វើការជួសជុល ចំពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗទាំង២នាក់តែម្តង៕
មតិយោបល់