ប៉ៃលិនៈ បុរសល្មោភកាមម្នាក់ ធ្វើសកម្មភាពគាស់បង្អួចបន្ទប់ថ្នាក់រៀន រួចយកក្មេងស្រីដាក់ទៅក្នុងថ្នាក់ចាប់រំលោភសេពសន្ថេវៈរហូតបានសម្រេច ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១៣ និង៣០នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងប៉ុស្តិ៍រដ្ឋបាលភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះឈ្មោះ អ៊ូ រឿន ហៅគ្រាល ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ដោយមានប្រពន្ធកូននិងមានស្រុកកំណើតនៅខេត្តបាត់ដំបង ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ណ.ស.ន អាយុ០៦ឆ្នាំ ជាសិស្សរស់នៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតចំណុចសាលារៀនព្រៃមង្គល ក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ជនសង្ស័យ បានធ្វើសកម្មភាពលើកបីក្មេងស្រីរងគ្រោះ ទៅសាលារៀនព្រៃមង្គល តែដោយសារគ្រប់បន្ទប់បិទទ្វាខាងមុខចូលមិនរួចទើបជនសង្ស័យគាស់បង្អួចបន្ទប់ថ្នាក់រៀន ហើយយកក្មេងស្រីដាក់ទៅក្នុងថ្នាក់រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថេវៈទៅលើក្មេងស្រីរងគ្រោះរហូតបានសម្រេច រួចក៏ឲ្យក្មេងស្រីរងគ្រោះត្រលប់ទៅផ្ទះវិញ។
សមត្ថកិច្ចបានបន្តថាក្រោយពីធ្វើសកម្មភាព បានមួយថ្ងៃគឺថ្ងៃទី១៨ ខែកញ្ញា ជនសង្ស័យបានគេចខ្លួនទៅខេត្តបាត់ដំបង។ ចំណែកខាងឪពុកម្តាយក្មេងស្រីរងគ្រោះ មានការសង្ស័យកូនស្រី ដែលមានសភាពស្លេកស្លាំងខុសប្លែកពីធម្មតា ហើយក៏សួរក្មេងស្រីរងគ្រោះ ពេលនោះនាង(ក្មេងស្រីរងគ្រោះ) បានឆ្លើយថាតាមការពិត ដែលជនសង្ស័យ បានធ្វើមកលើរូបនាង , បន្ទាប់មកឪពុកម្តាយក្មេងស្រីរងគ្រោះ បានមកប្តឹងឲ្យខាងលោក ជួយចាប់ជនសង្ស័យ មកផ្តន្ទាទោសតាមច្បាប់ ។
បើតាមលិខិតបញ្ជាក់កោសល្យវិច័យរបស់គ្រូពេទ្យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ពិតជាមានស្លាកស្នាមដែលបណ្តាលមកពីការរំលោភសេពសន្ថវៈប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ បញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីដោះស្រាយគ្នាតាមនីតិវិធីបន្តទៀត៕
មតិយោបល់