កំពង់ស្ពឺៈ លោកអធិការរងស្រុកសំរោងទង ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា នៅថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទីព្រឹក មានឈ្មោះ អ៊ុ រុន ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិក្រាំងត្រទ្បាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានយកកន្សែងពោះគោ ពណ៌ខៀវយកមកចងកសម្លាប់ខ្លួនឯង ជាប់ធ្និមលើផ្ទះរបស់ខ្លួនកំពស់២ម៉ែត្របណ្តាលឲ្យស្លាប់។
មូលហេតុ មានវិបត្តិផ្លូវចិត្ត ប្រពន្ធលែងលះ។
ករណីនេះក្រុមគ្រួសារជនរងគ្រោះទទួលស្គាល់ថាពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយមានការចូលរួមពីលោកមេភូមិ មេឃុំ៕
មតិយោបល់