ព័ត៌មានជាតិ

តណ្ហាបាំងមុខ ចាប់រំលោភ​ក្មេងស្រី​អាយុ១៣ឆ្នាំ បានសម្រេច​៣ដង មានអីខ្នោះ!

ភ្នំពេញ: បុរស​ម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី​រំលោភ​ក្មេងស្រី មិនទាន់គ្រប់​អាយុ កាលពីវេលា​ម៉ោង៩ និង២០នាទី​យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុច​ផ្ទះ​លេខ​២៥២F ក្រុមទី៣ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាកខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ​មានឈ្មោះ ម៉េង​លី សេង​អ៊ី ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​ជាង​ថតរូប មាន​ទីលំនៅ​ផ្ទះ​លេខ​២៥២F ក្រុមទី៣ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​ រីឯក្មេងស្រី​រងគ្រោះ ឈ្មោះ ជ.ស.ន អាយុ១៣ឆ្នាំ មាន​ទីលំនៅ​ត្រង់ចំណុច​កើតហេតុ មុខរបរ​បុគ្គលិក ក្រុមហ៊ុន​ឯកជន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​បានឆ្លើយ​សារភាពថា រូបគេ​ធ្លាប់​រំលោភ​ក្មេងស្រីរងគ្រោះ​ បានសម្រេច​ចំនួន៣ដង ដោយលើកចុងក្រោយ ​បានធ្វើសកម្មភាពនៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ វេលា​ម៉ោង១១យប់ នៅ​ក្នុងផ្ទះ​របស់ខ្លួន​ ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបាននគរបាល​សង្កាត់​ស្វាយប៉ាក ធ្វើការសាកសួរ និងកសាងសំណុំរឿង​បញ្ជូន​បន្ត ដើម្បីចាត់ការ​តាម​នីតិវិធី៕

មតិយោបល់