ករណីលោកឧកញ៉ា ឌួង ឆាយ ដែលបានប្រើប្រាស់អំពើហិង្សា លើអតីតភរិយារបស់លោក គឺលោកស្រី ដេត ម៉ាលីណា ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលទៅ ខមមិន ដែរថា “ហេតុអី ឌួង ឆាយ ឃោឃៅ ដល់កំរិតនេះ?” ស្រាប់តែនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ខាងក្រសួងកិច្ចការនារី ក៏បានបញ្ជាក់ថា នឹងកំពុងធ្វើការងារ ជាមួយនឹងក្រសួងពាក់ព័ន្ធ។
លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការ ទទួលបន្ទុកព័ត៌មាន និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី នៃក្រសួងកិច្ចការនារី ថ្លែងប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ថា «បន្ទាប់ពីបានវីដេអូនេះ យើងមានការអាណិតអាសូរ ដល់ជនរងគ្រោះ ហើយក៏មានការភ្ញាក់ផ្អើល, យើងកំពុងធ្វើការ ជាមួយក្រសួងពាក់ព័ន្ធ លើករណីនេះ»។
គួរបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមីនា លោកស្រី ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាព នៅលើបណ្តាញសង្គម Facebook ស្តីពីសកម្មភាពប្រើប្រាស់អំពើហិង្សា របស់លោកឧកញ៉ា ឌួង ឆាយ ទៅលើរូបខ្លួន ភ្ជាប់ទៅនឹងចំណងជើង ដោយបង្ហាញការឈឺចាប់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
តាមរយៈវីដេអូ និងចំណងជើងនេះ បានធ្វើឲ្យមហាជន មានការអាណិតអាសូរយ៉ាងខ្លាំង លើលោកស្រី ដេត ម៉ាលីណា និងបង្ហាញការរិះគន់យ៉ាងចាស់ដៃ លើរូបឧកញ៉ា ឌួង ឆាយ ចំពោះការប្រើប្រាស់អំពើហិង្សានេះ។
គួរបញ្ជាក់ដែរថា ករណីនេះ ក៏មានការដឹងលឺ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។ តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច, សម្តេចបានបញ្ចេញមតិ នៅលើវីដេអូនោះថា «ហេតុអី ដួង ឆាយ ឃោឃៅដល់កំរិតនេះ?៕
មតិយោបល់