ព័ត៌មានជាតិ

បញ្ជូនខ្លួនបុគ្គលិកផ្ទះសំណាក់ ហូលីឌេ​ម្នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណីរំលោភកូនស្រីថៅកែ

ភ្នំពេញៈ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនបុគ្គលិកផ្ទះសំណាក់ ហូលីឌេ ម្នាក់ដែលរំលោភកូនស្រី ថៅកែ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផល ណាផា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាអ្នកគិតលុយក្នុងផ្ទះសំណាក់ ហូលីឌេ ស្នាក់នៅបន្ទប់លេខ ១A ជាន់ផ្ទាល់ដី ក្នុងផ្ទះសំណាក់នោះ និងមានស្រុកកំណើត ភូមិកំពង់លាវ ឃុំលេខ២ ស្រុកកំពង់លាវ ខេត្តព្រៃវែង។

ចំណែកនារីរងគ្រោះមានឈ្មោះ ល.ស.ដ.ន អាយុ ១៥ឆ្នាំត្រូវជាកូនស្រីបង្កើត របស់ម្ចាស់ផ្ទះសំណាក់យីហោ ហូលីឌេ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ កូនស្រីបង្កើតម្ចាស់ផ្ទះសំណាក់ ហូលីឌេ ត្រូវបុគ្គលិករបស់ខ្លួនចាប់រំលោភបានសម្រេចចំនួនមួយលើក នៅពេលដែលឪពុកម្តាយមិននៅផ្ទះ។

លុះក្រោយមកបាន ២ថ្ងៃទើបបែកការណ៍ ដល់ឪពុកម្តាយ នារីរងគ្រោះ ក៏ចាប់ជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្ដងចាត់ការតាមច្បាប់។

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុកន្លងមកនាងតែងតែដើរទៅគាស់បន្ទប់ ជនសង្ស័យ ដើម្បីសុំខ្ចីទូរស័ព្ទដៃរបស់មកលេងហ្គេម។

លុះដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នាងបានដើរទៅខ្ចីទូរស័ព្ទពីជនសង្ស័យម្តងទៀត ដោយថ្ងៃនោះឪពុកម្តាយរបស់នាងមិននៅផ្ទះទេ គឺទៅខេត្តបាត់ដំបង។

ពេលនាងដើរគោះទ្វារបន្ទប់ជនសង្ស័យក្នុងបំណងខ្ចីទូរស័ព្ទមកលេងហ្គេម ដូចលើកមុន ពេលនោះស្រាប់តែជនសង្ស័យបានទាញដៃនាងចូលទៅក្នុងបន្ទបរបស់គេហើយបានធ្វើសកម្មភាពចាប់រំលោភ បានសម្រេចចំនួន ១លើកតែម្តង៕

មតិយោបល់