កណ្តាលៈ ក្មេងស្រីម្នាក់លង់ទឹកស្លាប់កាលពី ថ្ងៃទី១១ ខែកញ្ញា ឆ្មាំ២០១៩ វេលាម៉ោង០៩.១០នាទី នៅចំនុចបឹងស្លែងតូច ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ឈ្មោះឌឿន ឌីណា ភេទស្រី អាយុ ០២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុកគ្រួសារ។
មានឪពុកឈ្មោះទី ឌឿ អាយុ ៣៥ឆ្នាំ និងម្ដាយឈ្មោះដា លក្ខិណា អាយុ ២៨ឆ្នាំ ។
អ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះ បានលេងនៅមុខផ្ទះជាមួយមីង និងម្ដាយ បន្ទាប់មកម្ដាយបានចូលទៅក្នុងផ្ទះ រីឯមីងបានទៅបេះត្រកួននៅខាងកើតផ្ទះ តែមិនដឹងថាក្មួយទៅតាមក្រោយទេ។ លុះពេលម្ដាយចេញពីក្នុងផ្ទះមកវិញមិនឃើញកូន ហើយក៏នាំគ្នាដើររកជុំវិញផ្ទះ តែមិនឃើញ ឯជីតាបានដើរខាងកើតផ្ទះ ក៍ឃើញដានជើងចៅគាត់បានចុះក្នុងទឹកបឹង ហើយបានរាវរកប្រហែលជា៣០នាទីទើបឃើញតែក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ៕
មតិយោបល់