ព័ត៌មានជាតិ

បញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែងលួចលុយក្រុមហ៊ុនមកតុលាការ

កណ្តាល: នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួនបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹតញៀនល្បែនលួចលុយក្រុមហ៊ុនមកសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បើតាមមន្ត្រីព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យ​ដឹងថា ជនសង្ស័យមានឈ្មោះ ឈ្មោះអ៊ូ សារ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ស្រុកកំណើតភូមិបារាយណ៍កើត ឃុំបារាយណ៍ស្រុកព្រៃវែង ខេត្តព្រៃវែង មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុអម្រឹត។ ចំណែកឯជនរងគ្រោះឈ្មោះ ជា សុភា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិចុងកោះ ឃុំឧកញ្ញាតី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល មុខរបរប្រធានសាខាអម្រឹត ស្រុកកណ្តាលស្ទឹង។

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៦និង៣០នាទីជនសង្ស័យបាន​ជិះម៉ូតូខាងលើចេញពីផ្ទះជួល ភូមិអង្គសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ មកកន្លែងកើតហេតុ ហើយបានសុំសន្តិសុខ ចូលយកឯកសារហើយសន្តិសុខបានអនុញ្ញាតឲ្យជនសង្ស័យចូល ពេលនោះជនសង្ស័យក៏ចូលទៅក្នុង រួចក៏ឡើងទៅកន្លែងទូដែកដាក់លុយ ហើយជនសង្ស័យបានយកដែកមូលមុខស្រួចឆ្កឹះសោទូដែករួចបានប្រមូលលុយនៅក្នុងទូដែកចំនួន១៤.៧២១.១០០រៀល និង៦.០២៥ដុល្លារ រួចជនសង្ស័យបានយកលុយទៅលេងល្បែងនៅកាស៊ីណូ ណាហ្គា រាជធានីភ្នំពេញ។ ចំណែកលុយដែលជនសង្ស័យប្រមូលប្រាក់ពីអតិថិជន៤.៤៥០.០០០រៀល ក៏ជនសង្ស័យពុំបានបង្វិលចូលក្រុមហ៊ុនដែរ៕

មតិយោបល់