Post News Media ព័ត៌មានជាតិ ងងុយដេកមិនព្រ...

ងងុយដេកមិនព្រមឈប់! រេចង្កូតធ្លាក់ផ្លូវបុកម៉ូតូសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលជ្រៃដែលកំពុងឈរការពារ​តាមដងផ្លូវ!

​ព្រៃវែង: នៅថ្ងៃអង្គារ៍ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង៦ព្រឹក នៅលើផ្លូវជាតិលេខ៨ នៅចំណុចព្រុំ ប្រទល់កំចាយមារ-ស្វាយអន្ទរ ស្ថិតក្នុងភូមិជ្រៃវាល ឃុំជ្រៃ ស្រុកស្វាយអន្ទរ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូសមត្ថកិច្ច។

រថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស គ្មានស្លាកលេខ ផ្ទុកឈើ អ្នកបើកបរឈ្មោះ នី រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លុះមកដល់កន្លែងកើតហេតុបានរេចង្កូតរថយន្តធ្លាក់ផ្លូវ មកបុកម៉ូតូសមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាលជ្រៃ១គ្រឿង ដែលកំពុងឈរការពារប្រតិភូតាមដងផ្លូវ។
មូលហេតុ ម្ចាស់រថយន្តងងុយដេក។

បច្ចុប្បន្ន សមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលជ្រៃ៕