ភ្នំពេញៈ ទើបតែមកដល់ប្រទេសកម្ពុជាមិនទាន់បានស្រួលផង ពេលនេះលោកខ្យងជាស្វាមី អ្នកនាងសុខ ចាន់ធីតា ហៅកាតុ ត្រូវបានបញ្ជូនចូលទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រទៀតហើយនៅយប់ថ្ងៃទី១៨ មិថុនា។ ស្វាមីអ្នកនាងត្រូវបានបញ្ជាក់មានអាការៈធ្វើទុក្ខ ដែលអាចបណ្ដាលមកពីការវះកាត់សរសៃបេះដូងនៅក្នុងប្រទេសវៀតណាមកំរើកឡើង។
អ្នកនាងខាត់ សុឃីម បានអះអាងថា ស្វាមីរបស់អ្នកនាង កាតុ ត្រូវបានដឹកចូលមន្ទីរពេទ្យកាល់ម៉ែត្រ នៅយប់ថ្ងៃទី១៨ មិថុនានេះ គឺដោយសារតែលោកមានសភាពពិបាកដកដង្ហើម និងមានអាការៈធ្វើទុក្ខធ្ងន់ធ្ងរច្រើនយ៉ាង។ អ្នកនាងបញ្ជាក់ថា ក្រោយការបញ្ជូនចូលមន្ទីរពេទ្យ ស្វាមីរបស់អ្នកនាងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ប៉ុន្តែមិនដឹងថានឹងបានប្រក្រតីដូចពេលត្រលប់មកពីប្រទេសវៀតណាម ឬត្រូវបន្តព្យាបាលបែបណានោះឡើយ។
គិតត្រឹមម៉ោងជាង ១០យប់ ថ្ងៃសៅរ៍ ទី១៨នេះ ក្រោយចូលមន្ទីរពេទ្យកាល់ម៉ែត្ររួច ឃើញថា អាការៈលោកខ្យង ស្វាមីអ្នកនាងកាតុ មានសភាពធូរស្រាលជាងមុនបន្តិចហើយ។ ព័ត៌មានលម្អិតនឹងផ្សាយជូនបន្តទៀត៕
មតិយោបល់