ស្ទឹងត្រែង: កម្លាំងចម្រុះខេត្តស្ទឹងត្រែងឃាត់និងចាប់រថយន្តដឹកឈើប្រណីតមួយគ្រឿងកាលពីរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ត្រង់ចំណុចទល់មុខផ្ទះមេប៉ុស្តិ៍សង្កាត់សាមគ្គី ជិតគល់ស្ពានសេកុង ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ចំពោះការឃាត់រថយន្តដឹកឈើខាងលើនេះសមត្ថិច្ចមិនបានឃាត់ខ្លួនមនុស្សទេគឺដោយសារតែពេលដែលកម្លាំងចំរុះឃាត់នោះតៃកុងរថយន្តបានបើកទ្វារត់គេចខ្លួនចូលព្រៃបាត់។
រថយន្តដែលកម្លាំងចំរុះបង្ក្រាបបាននោះគឺជាប្រភេទរថយន្តតូយ៉ូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាក់លេខភ្នំពេញ 2V-0171។ហើយឈើដែលនៅក្នុងរថយន្តនោះជាប្រភេទឈើធ្នង់ពេញគូថក្រោយ។ ក្រោយការឃាត់និងបង្ក្រាបរួចមកជំនាញរដ្ឋបាលព្រៃឈើបានអូសយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ៕
មតិយោបល់