ពួកសកម្មប្រយុទ្ធ Al-Shabaab យ៉ាងតិច៧នាក់ត្រូវបានសម្លាប់ និង៥នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន នៅក្នុងការប្រយុទ្ធគ្នាយ៉ាងក្តៅគគុកមួយ រវាងកងទ័ពជាតិសូម៉ាលី ដែលគាំទ្រដោយ កងកម្លាំងរក្សាសន្តិភាពរបស់សហភាពអាហ្វ្រិក និង ក្រុមពួកសកម្មប្រយុទ្ធ Al-Shabaab កាលពីយប់ថ្ងៃសុក្រ នៅភាគខាងត្បូង ប្រទេសសូម៉ាលី។
មន្ត្រីកងទ័ពរដ្ឋាភិបាលសូម៉ាលី លោក Ali Digaal បានបញ្ជាក់ថា ការប្រយុទ្ធគ្នាកាលពីថ្ងៃសៅរ៍ ដែលបានកើតឡើង នៅតំបន់មួយជិតក្រុង Barowe នៃតំបន់ទំនាប Shabelle ។
លោក Digaal បាននិយាយប្រាប់អ្នកយកព័ត៌មានថា ការប្រយុទ្ធគ្នានេះបានកើតមានបន្ទាប់ពី ពួកសកម្មប្រយុទ្ធ បានព្យាយាមដើម្បីស្ទាក់វាយពួក កងកម្លាំងចម្រុះ ដែលបានកំពុងធ្វើដំណើរទៅកាន់ ទីក្រុង កំពង់ផែ Barawe ។
លោក Digaalជាអ្នកដែលបានអមក្បួនរថយន្តដែរនោះ បានឲ្យដឹងដែរថា ” ពួកសកម្មប្រយុទ្ធបានបំផ្ទុះ គ្រាប់មីន នៅតាមបណ្តោយផ្លូវ មុនពេលដែលទាហានទាំងនេះបានឆ្លងផុត ។ មិនមានអ្នកស្លាប់ និងរបួសទេ ប៉ុន្តែការប្រយុទ្ធគ្នាបានផ្ទុះឡើង នៅពេលក្រោយមក ហើយយើង បានសំលាប់ពួកសកម្មប្រយុទ្ធ៧នាក់ និងចាប់បាន៥នាក់ផ្សេងទៀត ក្នុងអំឡុងពេលប្រយុទ្ធគ្នានោះ”។
កងកម្លាំងចម្រុះ បានធ្វើការវាយប្រហាររបស់ពួកគេឲ្យកាន់តែខ្លាំងឡើង ទៅលើក្រុមសកម្មប្រយុទ្ធ Al- Shabaab នៅតាមតំបន់ ជាច្រើននៅជុំវិញ ទីក្រុង Mogadishu និងភាគខាងត្បូងនៃ តំបនឧបទ្វី Horn នៃប្រទេសអាហ្វ្រិក។
លោក Digaalបានបន្ថែមទៀតថា ជនសង្ស័យនឹងលេចឡើងមុនពេលតុលាការកាត់ទោស។
ទោះយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធ Al- Shabaab បានអះអាងថាជាជ័យជម្នះ ដោយនិយាយថា ពួកគេបានដុតរថយន្តពាសដែក AMISOM ចំនួនបីគ្រឿង នៅក្នុងការវាយឆ្មក់នោះ ៕
មតិយោបល់