កំពង់ចាមៈ នៅវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨ មានករណីប៉ុនប៉ងធ្វើមនុស្សឃាត នៅលើថ្នល់លំ ភូមិតាង៉ាលឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ខណៈដែលជនរងគ្រោះឈ្មោះឡឹម សុធា ហៅលុច ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាមន្ត្រីនគរបាលស្រុកព្រៃឈរ ជិះម៉ូតូទៅសួរសុខទុក្ខម្តាយមានជំងឺ ត្រូវបានជនសង្ស័យឈ្មោះ ឃីម សុខហាន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិតាង៉ាល ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាន់កំណាត់ដំបងឬស្សីវាយលើជនរងគ្រោះជាច្រើនដំបងចំក្បាល បណ្តាលឲ្យបែកមួកសុវត្ថិភាពនិងរបួសសាច់ស្មាឆ្វេងមួយកន្លែង។
ហើយបន្តដេញវាយថែមទៀត រហូតជនរងគ្រោះរត់និងស្រែកឲ្យគេជួយ ទើបជនសង្ស័យបញ្ឈប់សកម្មភាព។
ក្រោយពេលកើតហេតុភ្លាមជំនាញបានសហការនាំជនសង្សយ័មកកាន់អធិការដ្ឋានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់