ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះផ្ទះ២ខ្នង នៅព្រៃវែង!

ព្រៃវែងៈ មានករណីអគ្គិភ័យមួយកើតឡើង ឆេះផ្ទះប្រជាពលរដ្ឋអស់២ខ្នង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិបឹងឡែង ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្ដព្រៃវែង។

ម្ចាស់ផ្ទះឈ្មោះ សេង ថន ភេទប្រុស អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះ សាង សាញ អាយុ៥៨ឆ្នាំ ខូចខាតផ្ទះមួយខ្នងទទឹង៦ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដា នឹងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់អស់ជិត១២លានរៀល។
និងម្ចាស់ផ្ទះឈ្មោះ ឈួន ស្រីលាក់ ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា បានខូចខាត ផ្ទះមួយខ្នងទទឹង ៥ម៉ែត្រ បណ្តោយ៦ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី ជញ្ជាំងក្ដារ និងសម្ភារៈមួយចំនួនសរុបទឹកប្រាក់អស់ជិត៨លានរៀល។

មូលហេតុ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង៕

មតិយោបល់