ភ្នំពេញៈ ក្រុមក្មេងស្ទាយ៦នាក់ ជិះម៉ូតូ៣គ្រឿងចូលមកផឹកសុីក្នុងហាងខារ៉ាអូខេអាយដូល រួចចេញមកវិញបានដកខ្សែក្រវ៉ាត់វាយទៅលើបុក្គលិកហាងម្នាក់ ដែលកំពុងឈរនៅមុខហាង ដែលមិនរឿងអីនោះ តែវាយខុស រួចដួលម៉ូតូខ្លួនឯងត្រូវបានបុក្គលិកវាយវិញរងរបួសស្រាល។
ហេតុការណ៍កើតឡើកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខារ៉ាអូខេគ្រួរសា (យីហោ អាយ ដូល) ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសម្តីបុក្គលិកហាងខារ៉ាអូខេម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្រុមស្ទាវគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាកនីច លែត MSX បាននាំគ្នាចូលមកផឹកសុីនៅកន្លែងកើតហេតុខាងលើ វេលាម៉ោងប្រមាណជាង៩យប់នៅជាន់ខាងក្រោម ដោយបានហៅស្រាផឹកអស់ចំនួន២ថូធំ លុះបានផឹកសុីអស់ស្រាហើយបានឲ្យបុក្គលិកគិតលុយ ហើយបាននាំគ្នាជិះម៉ូតូចេញទៅបាត់លុះមកដល់ម៉ោងកើតហេតុមិនដឹកជារឿងអីនោះទេស្រាប់តែលេចមុខក្មេងស្ទាវទាំងនោះជិះម៉ូតូមកវិញខណៈនោះមានស្ទាវ៣នាក់ក្នុងចំណោម៦នាក់ជិះម៉ូតូនិកមួយគ្រឿងដែលជាអ្នកដៃដល់បានដកខ្សែក្រវ៉ាត់វាយទៅលើរូបគាត់ដែលកំពុងឈរនៅមុខហាងដែលអត់ដឹងមានរឿងនោះបណ្តាលឲ្យខុសហើយដួលម៉ូតូខ្លួនឯង ត្រូវបានបុក្គលិករួមការងារជាមួយឃើញហេតុការណ៍នេះបាននាំគ្នាវាយទៅលើជនដៃដល់វិញបណ្តាលឲ្យរងរបួសស្រាលភ្លាមៗនោះរូបគាត់បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឃាត់ខ្លួនជនដៃដល់បានចំនួន៣នាក់និងម៉ូតនីចមួយគ្រឿងនៅនឹងកន្លែកើតហេតុ។ ចំណែកបក្ខពួក៣នាក់ទៀតពេលឃើញសមត្ថកិច្ចឃាត់ខ្លួនបក្ខពួកខ្លួនឯងបានហើយបាននាំគ្នាជិះម៉ូតូ២គ្រឿងគេចខ្លួនទៅបាត់។
ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងមកចរចាគ្នាដោយមានទាំងខាងម្ចាស់គ្រប់គ្រងខារ៉ាអូខេ ចេញមកមិនចង់មានរឿងវែងឆ្ងាយបានប្រាប់ទៅសមត្ថកិច្ចឲ្យជួយណែនាំនិងអប់រំជនដៃដល់បន្ទាប់ពីមានកាណែនាំរួចសមត្ថកិច្ចមូលដ្ឋានបានថតរូបជនដៃដល់ទុកជាវត្ថុតាងរួចបានឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់