ព័ត៌មានជាតិ

ករណីកម្មករ​បេះផ្លែស្វាយជួបគ្រោះថ្នាក់​ចរាចរណ៍​នៅស្រុកភ្នំស្រួចរវាងរថយន្តបុករថយន្ត​ បណ្ដាលឱ្យ​រងរបួស​ជាច្រើន​នាក់​…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា កម្មករ​បេះផ្លែស្វាយជួបគ្រោះថ្នាក់​ចរាចរណ៍​នៅស្រុកភ្នំស្រួចរវាងរថយន្តបុករថយន្ត​ បណ្ដាលឱ្យ​រងរបួស​ជាច្រើន​នាក់​ នាព្រឹកថៃ្ងទី​ ០៦​ វិច្ឆិកា​ ២០២៣នេះ​

យោងតាម​ព័ត៌មាន​ពី​ ជំនាញ​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច​ បានរាយការណ៍​នៅថ្ងៃទី០៦​ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៦នឹង០០នាទី ថាមានករណីគ្រោះថ្នាក់ចរាចរ​ណ៍ មួយបានកើតឡើងលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

បង្កឡេីងដោយ​ រថយន្តដឹកកម្មករបេះស្វាយដែលបើកបរបញ្ច្រាសទិសគ្នា ជាមួយរថយន្ដ​ទេសចរណ៍​ Prius មួយគ្រឿង​ទៀត​ បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារ:ជាច្រេីន​ ក្នុងនោះ​របូសធ្ងន់២១ នាក់ ស្រី ០៧
របួសស្រាល ១២ នាក់​

សមត្ថកិច្ច​អាជ្ញាធរ​ មូលដ្ឋាន​បានកំពុងធ្វេី​ការ​ជួយសម្របសម្រួល​សង្រ្គោះ​បញ្ជូន​ទៅ​មន្ទីរ​ព្យាបាល​និងសង្រ្គោះ​ ម​ណ្ឌល​សុខភាព​ ដែលនៅគៀកជិត​ និងពិនិត្យ​ស្ថានភាព​ ប​ញ្ជូន​បន្ដក្នុងករណីធ្ងន់ធ្ងរ​ មន្ទីរពេទ្យ​បង្អែក​ត្រពាំង​ក្រឡឹង​ ។

សម្ភារ:​​ខូចខាតរថយន្ត០២គ្រឿងធ្ងន់​ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី​ រីឯ​អ្នកបេីកបរ​នៅនឹងកន្លែង​ កេីតហេតុ​៕

មតិយោបល់