ឥណ្ឌា៖ យោងហោចណាស់ មនុស្ស ៤០ នាក់ បានស្លាប់ និង ១៥០ នាក់ទៀតបានរបួសធ្ងន់ស្រាល បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ បានប៉ះទង្គិចគ្នា នៅភាគខាងជើងក្នុងប្រទេសឥណ្ឌា ។
រថភ្លើង ដែលជួបគ្រោះថ្នាក់ខាងលើ បានធ្វើដំណើរ ទៅកាន់ទីក្រុង Gorakhpur ដែលស្ថិតនៅភាគខាងជើង Uttar Pradesh ក៏បុកជាមួយនឹងរថភ្លើង មួយផ្សេងទៀតនៅក្នុងស្រុក ដោយបន្សល់ទុកមនុស្ស រាប់រយនាក់ រងរបួស និង ៤០ នាក់បានស្លាប់ ។ នេះបើតាមសម្តី មន្ត្រីគ្រប់គ្រងផ្លូវដែកនៅក្នុងប្រទេសឥណ្ឌា ។
ក្នុងហេតុការណ៍នេះ បានធ្វើឲ្យទូររថភ្លើង ចំនួន ៦ រាំងស្ទះ ដោយជាប់គាំង ដែលពិបាកដល់ក្រុមជួយសង្គ្រោះ ជួយដល់អ្នករងរបួស ស្ថិតនៅក្នុងទូរថភ្លើងនោះ ។
មន្ត្រីម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា “យើងកំពុងព្យាយាមចង់ដឹងពីចំនួន ប្រាកដ នៃអ្នកស្លាប់ និងរបួស ក្នុងហេតុការណ៍ដ៏សោកសង្រេងនេះ” ។
លោក Narendra Modi ដែលត្រូវបានកំណត់ឲ្យចូលស្បថ ដើម្បីកាន់តំណែង នៅថ្ងៃចន្ទនេះ បានបង្ហាញពីភាពទុក្ខសោក នូវការបាត់បង់ជីវិត របស់ពលរដ្ឋខ្លួនក្នុងហេតុការណ៍ខាងលើ។
នាយករដ្ឋមន្ត្រីដែលទើបតែឡើងកាន់តំណែងនេះ បានធ្វីតលើធ្វីទ័រថា “ខ្ញុំពិតជាមានទុក្ខ និងរំលែកទុក្ខ ចំពោះក្រុមគ្រួសារ ដែលបាត់បង់សាច់ញាតិ នៅ Gorakhdham ហើយខ្ញុំក៏សូមបួងសួងដល់អ្នករបួស ឲ្យជាសះស្បើយផងដែរ” ។
ផ្លូវដែកនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេមើលឃើញថា ជាផ្លូវដ៏ធំបំផុតលើពិភពលោក ក្នុងការធ្វើដំណើរដ៏វែងឆ្ងាយ ក៏ប៉ុន្តែគ្រោះថ្នាក់ដែលចេញពីផ្លូវដែកនេះ តែងតែផ្តល់គ្រោះថ្នាក់ស្លាប់បាត់បង់ជីវិត ជាញឹកញយ។
នៅឆ្នាំ ២០១២ របាយការណ៍របស់រដ្ឋាភិបាល ដែលបង្ហាញតួរលេខ មនុស្សស្លាប់លើផ្លូវដែក មិនតិចជាង ១៥០០០ នាក់ ជារៀងរាល់ឆ្នាំ ៕
https://i1272.photobucket.com/albums/y389/domneng/3D/132645775_11n_zps886d27c5.jpg
មតិយោបល់