ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកដីមួយគ្រឿង រេចង្កូតឡើងឃឿនទៅបុកបង្គោលភ្លើងពេញទំហឹងខ្ទេចរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោងជាង៥ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដំបូងឡើយគេឃើញរថយន្តដឹកដីធុមួយគ្រឿង ពាក់ស្លាកលេខ យ-១២៣២ ភព២ ពណ៌ខៀវ បើកលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលឡើងឃឿនទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យវៀចបង្គោលភ្លើង១ដើម ចំណែករថយន្តស្រុញគាបជាប់ទៅមុខលែងរួចតែម្តង៕
មតិយោបល់