ព័ត៌មានជាតិ

ក្រុមអាជីពចោរឆក់១១នាក់ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ជាបន្តបន្ទាប់

ភ្នំពេញ: លទ្ធផលសរុបរយ:ពេល០៤យប់០៥ថ្ងៃ អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានបើកប្រតិបត្តិការណ៏បង្ក្រាប កាច់សំបុក មុខសញ្ញាឆក់ សកម្មធ្វើជាអាជីព បានចំនួន១១នាក់ ម៉ូតូចំនួន ០៧គ្រឿង តាមបណ្តាខណ្ឌ ក្នុងរាជធានីភ្នំពេញ ។

ស្តីពីលទ្ធផលបើកការស្រាវជ្រាវ ក្នុងកិច្ចប្រតិបត្តិការណ៏ឈានដល់ការបង្ក្រាប កាច់សំបុកក្រុមឆក់កាបូប និងទូរសព្ទ័ ដែលជាសមាសភាពសកម្មឆក់ធ្វើជាអាជីព ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ និងតាមបណ្តាខណ្ឌផ្សេងៗ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ផ្នែកជំនាញព្រហ្មទណ្ឌ បានជំរុញការស្រាវជ្រាវ កំណត់មុខសញ្ញា រួមនឹងមធ្យោបាយធ្វើសកម្មភាព នៅវេលាម៉ោង៣និង៣០នាទីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងជំនាញបានបើកការបង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់រួមមាន÷
១/ឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ២១ឆ្នាំស្នាក់នៅ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦(ឆក់ចំនួន១៣លើក)។
២/ឈ្មោះ ឈឹម ហេងឡុង ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិក្បាលទំនប់ សង្កាត់ផ្សារដើមថ្កូវ(ឆក់ចំនួន១០លើក)។ ឆ្លងតាមវិធានការជំនាញជាន់យកចម្លើយ នៅយប់ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង០១និង៥០នាទីរំលងអាធ្រាត សមត្ថកិច្ចបន្តឃាត់ខ្លួនបាន០១ក្រុមទៀត(ក្រុមទី០២)ចំនួន០៣នាក់ ម៉ូតូចំនួន០២គ្រឿង រួមមាន÷
១/ឈ្មោះ រឿន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិប្រាកដ(ឆក់ចំនួន១០លើក)។
២/ឈ្មោះ ស៊ន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៥លើក)។
៣/ឈ្មោះ ថោង បញ្ចបាន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះ៥៧ផ្លូវ៤២ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនខណ្ឌមានជ័យ(ឆក់ចំនួន១១លើក)។ លុះដល់វេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២០ កម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត(ក្រុមទី០៣)រួមមាន÷
១/ឈ្មោះ ជី ពេជ្រវាសនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នឹងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន២០លើក)។
២/ឈ្មោះ គង់ ពុទ្ធា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ(ឆក់ចំនួន១៣លើក)។
៣/ឈ្មោះ ផេង សុក្រវីរ: ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ(ឆក់ចំនួន១៤លើក)។ដោយនូវតែបន្តវិធានការជំនាញ និងមានកិច្ចសហការដ៏ល្អជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ល្វាអែម នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទី កម្លាំងបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនបក្ខពួកជនសង្ស័យក្រុមទី៤បានចំនួន០៣នាក់បន្ថែមទៀតដែលមានឈ្មោះដូចខាងក្រោម÷
១/ឈ្មោះ វុទ្ធី វណ្ណនុត ភេទប្រុស អាយុ១៧ឆ្នាំ ឃាត់ខ្លួននៅចំណុច ភូមិពាមឧកញ៉ាអុង ស្រុកល្វាអែម ខេត្តកណ្តាល ដែលជនសង្ស័យខាងលើនេះបានធ្វើសកម្មភាព(ឆក់ចំនួន១០លើក)។
២/ឈ្មោះ ពិសិដ្ធ សំណាង ហៅអាពីន ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៤៩E៣Z ផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ឃាត់ខ្លួននៅចំណុចមុខផ្ទះ និងបានសារភាពថា ធ្វើសកម្មភាព(ឆក់ចំនួន៤៨លើក)។
៣/ឈ្មោះ សូត្រ រដ្ឋមុនិន្ទ ហៅអា មុ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្លូវ៩៣ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ ឃាត់ខ្លួននៅខណ្ឌឬស្សីកែវ និងបានធ្វើសកម្មភាព(ឆក់ចំនួន០៦លើក)។

ដោយឡែកតំបន់និងភូមិសាស្រ្តធ្វើសកម្មភាពរួមមានមុខព្រះបរមរាជវាំង ស្ពាននាគ មុខព្រះគន្លង់វត្តឧត្តនាលោម មុខភោជនីយ៍ដ្ឋានចំប៉ា មុខណាហ្គាវើល ក្រោយផ្សារទួលទំពូង កាហ្វេស្តាបាក សារមន្ទីរទួលស្លែង ផ្លូវប៉ាសស្ទ័រវត្តលង្កាតំបន់បាបរទេស រង្វង់មូលនាងគង្គហីង មុខសាលាបាក់ទូក តំបន់ក្តាន់ពីរ ស្តុបសេរីភាព សណ្ឋានគារស រោងភាពយន្តប្រសាទពេជ្រ ស្ពានអាកាសទិចណូ ស្តុបផ្សារដេប៉ូ ស្តុបឋានសួគ៌ ស្តុបបុរីកីឡា ស្តុបអូឡាំពិក រង្វង់អាងទឹកស្តាតអូឡាំពិក ស្ពានពេទ្យលោកសង្ស រង្វង់ទួលគោកចាស់ មជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ផ្សារឃ្លាំងរំសេវ រង្វង់មូលផ្សារដើមគរ ភោជនីយ៍ដ្ឋាន ឡៅទីហ្វាំង តំបន់មានភោជនីយ៍ដ្ឋានភ្ញៀវបរទេសនិងសណ្ឋាគាមានភ្ញៀវបរទេស។

សរុបលទ្ធផលកិច្ចប្រតិបត្តិការណ៍រួមមាន÷ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ (០៤ក្រុម) និងមធ្យោបាយ(ម៉ូតូ)ចំនួន០៧ គ្រឿង។

ចំពោះមុខនិងទិសដៅបន្ត អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងប៉ុស្តិ៏ទាំង១១ ជំរុញដល់ការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ដែលសេសសល់០៣ក្រុមទៀត នឹងក្រុមដ៏ទៃផ្សេងៗទៀត ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូង តាមនិតីវិធី៕

 

មតិយោបល់