ព័ត៌មានជាតិ

ឡិចស៊ីសបើកលឿនខ្លាំង ទៅបុកម៉ូតូវ៉េវ ស្លាប់២នាក់ ក្រឡាប់រថយន្តផ្ងារជើង!

រតនគិរី: កាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តបុកម៉ូតូ បណ្តាលឲ្យបុរស២នាក់ស្លាប់ នៅចំណុចភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តនិងម៉ូតូ បើកបរបញ្ច្រាសទិសគ្នា ដោយម៉ូតូម៉ាក វ៉េវចាស់ ជិអឌុបគ្នា២នាក់ និងរថយន្តបង្កម៉ាក ឡិចស៊ីស៣០០ ពណ៌ស ស្លាកលេខ 2AH-3415 អ្នកបើករត់បាត់ ដោយបានបើកដល់ចំណុចកើតហេតុ ក៏បុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្លាប់២នាក់តែម្តង។ ចំណែករថយន្តបង្កវិញ ក្រឡាប់ផ្ងារជើងតែម្តង៕

មតិយោបល់