កាលពីរាត្រីយប់មិញនេះដែរ ក្លិបជើងខ្លាំង ក្នុងក្របខណ្ឌ Premier League របស់អង់គ្លេស សុទ្ធតែឈ្នះក្លិបខ្លួនក្នុងលទ្ធផល ២-0 ដួចគ្នា ក្នុងនោះ ក្លិប តោខៀវ Chelsea ឈ្នះក្លិប Hull City ក្នុងលទ្ធផល ២-០ ក្លិប Tottenham Hotspur ឈ្នះក្លិប Crystal Palace ២-0 និងក្លិប បិសាចក្រហម ឈ្នះ Swansea City ២-០ ។
ជាមួយនឹងលទ្ធផលប្រកួតលើកទី ២១ របស់តោខៀវ ដែលរួមទាំងយប់មិញផងដែរ បានធ្វើឲ្យខ្លួនឡើងទៅកាន់កំពូលតារាងបណ្តោះអាសន្ន ដោយមាន ៤៦ ពិន្ទុ ខណៈដែលកាំភ្លើងធំ Arsenal មិនទាន់ប្រកួតនោះ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ សម្រាប់មាន់ខ្នាយមាស រដូវកាលនេះយីអ៊ីនឡើងស្រឺតៗតែម្តង ដោយមានពិន្ទុ និងលំដាប់តារាងលើបិសាចក្រហមទៀត ដោយស្ថិតនៅលេខរៀងទី ៥ មាន ៤០ ពិន្ទុ ក្នុងចំណោម ២១ ប្រកួត ។ ដោយឡែករាត្រីយប់មិញនេះដែរ បិសាចក្រហមក៏ឈ្នះដូចគ្នា ដោយមាន ៣៧ពិន្ទុ ស្ថិតនៅលេខរៀងទី ៧ ៕
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖
Hull City 0 – 2 Chelsea
Manchester United 2 – 0 Swansea City

មតិយោបល់