ចិនៈ បន្ទាប់ពីមានការរំពឹងទុកជាច្រើនថ្ងៃមកនោះ ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិន បានបញ្ជាក់ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់ប្រទេសចិនហើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨។
ក្រោយពាក្យចចាមអារ៉ាម បានផ្សាយកាលពីដើមសប្តាហ៍នេះ បានរាយការណ៍ថា មេដឹកនាំកំពូលរូបនេះ បានធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន តាមរយៈរថភ្លើងពិសេសមួយ។
វត្តមានលោក គីម នៅលើទឹកដីប្រទេសចិននេះ គឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក មិនធ្លាប់មានពីមុនមក ចាប់តាំងពីទ្បើងកាន់តំណែង ក្នុងឆ្នាំ ២០១១កន្លងទៅ។
សូមជំរាបថា លោក គីម ត្រូវបានគេមើលឃើញថា បានរៀបចំកិច្ចចរចាប្រកបដោយជោគជ័យ ជាមួយមេដឹកនាំចិន លោក ស៊ី ជីនភីង នៅក្នុងទីក្រុងប៉េកាំង៕
មតិយោបល់