កំពង់ធំៈ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ១ខ្នងយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យមនុស្សម្នាក់រងរបួស ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ជ័យ ឃីម ភេទប្រុស អាយុ៤១ឆ្នាំ (រងរបួសរលាកភ្លើង) ប្រពន្ធឈ្មោះជុំ ភាព ភេទស្រី អាយុ៥៣ឆ្នាំ។ ចំណែកផ្ទះដែលអគ្គិភ័យឆាបឆេះ មានទំហំ៧ម៉ែត្រ x៩ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា និងស្លឹក បណ្តាលឲ្យខូចខាតឆេះអស់ទាំងស្រុង និងឆាបឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
ចំណែកមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។ ក្នុងនោះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុព័ត៌មានយឺតយ៉ាវ ៕
មតិយោបល់