ព័ត៌មានជាតិ

ខ្លាចប្តីលំបាក សុំទៅធ្វើការជាមួយតែប្តីមិនឲ្យ លេបថ្នាំសម្លាប់ខ្លួន!

ព្រៃវែងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានស្ត្រីម្នាក់លេបថ្នាំសម្លាប់ខ្លួន ក្រោយពីសុំប្ដីទៅធ្វើការសំណង់ជាមួយគ្នា តែប្ដីមិនឲ្យទៅ ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅភូមិមានជ័យ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ។

ជនរងគ្រោះមានឈ្មោះ ស្រូយ ណារ៉េត អាយុ២៤ឆ្នាំ បានលេបថ្នាំពុល (ប្រភេទប៉ែរមីសម្លាប់សត្វល្អិត)បណ្តាលឲ្យស្លាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់