ព័ត៌មានជាតិ

នាយក​ប្រតិបត្តិ Apple ចេញមុខ​ទាមទារ​សិទ្ធិ​ឲ្យ​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​

​នាយក​ប្រតិបត្តិ Apple លោក Tim Cook បាន​បង្ហាញ​ការគាំទ្រ និង​ទាមទារ​សិទ្ធិសេរីភាព ដល់​ក្រុម​ស្រឡាញ់​មនុស្ស​ដូចគ្នា ព្រមទាំង​បាន​បរិច្ឆាគន​ទឹកប្រាក់​សម្រាប់​គម្រោង​នេះ​ទៀតផង​។​
​លោក Cook បាន​ចូលរួម​នៅក្នុង​វេទិកា​មួយ ដែល​បង្ហាញ​ពី​ការទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា មិន​ថា​ប្រុស ឬ​ស្រី​នោះទេ​។ ទឹកប្រាក់ ៨,៥​លាន​ដុល្លារ​អាមេរិក ដែល​នៅ​ក្នុង​នោះ​មាន​ចំណែក​លោក Cook ដែរនោះ នឹង​ត្រូវ​យក​ទៅ​ប្រើ​លើ​ការផ្សព្វផ្សាយ​ផ្សេងៗ​ដើម្បី​ទាមទារ​សិទ្ធិ​ឲ្យ​ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Cook ធ្លាប់បាន​ប្រកាស​ម្ដង​រួចទៅហើយ​ថា លោក​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ប៉ុន្តែ​លោក​បាន​ពន្យល់ថា នោះ​គឺជា​ការគាំទ្រ ប៉ុន្តែ​លោក​មិនមែន​ស្រឡាញ់​ភេទ​ដូចគ្នា​ទេ​៕​
Apple-CEO-receives-praise-for-iOS-vision

មតិយោបល់