រតនគិរីៈ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៨ឆ្នាំ។
ការចាប់ឃាត់ខ្លួននៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះអាយុ៨ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ សំ សុភី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
តាមការបំភ្លឺក្មេងរងគ្រោះថា ជនសង្ស័យបានរំលោភ៣ខែកន្លងមកហើយបានចំនួន៤ដង តែមិនហ៊ានប្រាប់ម្តាយ ទើបដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោ៣ ហើយកម្លាំងប៉ុស្តិ៍បានចុះទៅផ្ទះជនរងគ្រោះនិងធ្វើការបំភ្លឺពីក្មេងរងគ្រោះហើយបានតាមចាប់ជនសង្ស័យ មកអធិការតែម្តង៕
មតិយោបល់