ព័ត៌មានជាតិ

បុរសជនជាតិម្នាក់ស្រវឹងស្រា បើករថយន្តបុកអាព្រូសពីក្រោយ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១១និង៥០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយលែនឌ័រ បុកពីក្រោយរថយន្តព្រូស ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF-6468 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច ខណ:នោះក៏មានរថយន្តមួយគ្រឿងម៉ាក ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AN-0918 បើកបរដោយបុរសម្នាក់ជនជាតិម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ធ្វើដំណើរស្របទិសគ្នា ហើយក៏បានបុកពីក្រោយរថយន្តព្រូស រួចបន្តទៅបុកដើមក្ងោកដាច់ចេញពីគល់ និងស្លាកកំណត់តម្លៃរបស់ស្ថានីយប្រេងឥន្ធន:ការាសសាំងមួយកន្លែងរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះធ្វើការវាស់វែង ស្ទូចយករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់