ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូ១គ្រឿង ស្លាប់ និងរបួសធ្ងន់ ២នាក់

កណ្តាល: លោកអធិការស្រុកមុខកំពូល បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត ប៉ះគ្នាជាមួយនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០១៨ លើផ្លូវជាតិ លេខ៦ ចន្លោះគីឡូមែត្រលេខ៣៤-៣៥ ចំណុច ភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ បន្ទាយមានជ័យ ៣A-០៥៩១ អ្នកបើកបរគេចខ្លួនបាត់
ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុក ម៉ូតូមួយគ្រឿងពីក្រោយ ម៉ាក ហុងដាC១២៥ ពណ៍ខ្មៅ ស៊េរី០១៨ ពាក់ស្លាកលេខភ្នំពេញ ១GU-០១១៩ បើកបរដោយឈ្មោះឈួន វី ភេទ ប្រុស អាយុ៣៧ឆ្នាំ (ស្លាប់នឹងកន្លែង) មានទីលំនៅភូមិចំបក់ធំ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងមានរួមដំណើរម្នាក់ ឈ្មោះ ប៉ុក ខន ភេទប្រុសអាយុ៣៨ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា បានធ្វើដំណើរស្របទិសគ្នា(របួសធ្ងន់) ត្រូវបានបញ្ចូនទៅព្យាបាលនៅពេទ្យភ្នំពេញ។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុ ដោយរថយន្តហ៊ីយ៉ាន់ដាយ បើកបរលឿន ហើយបានវ៉ា ក៏ទៅបុកម៉ូតូពីក្រោយ ដោយនៅពេលទទួលព័ត៌មាននេះភ្លាម កម្លាំងជំនាញ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចបានយកមធ្យោយធ្វើដំណើរទាំងពីរ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់