ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តMazda និងម៉ូតូឌ្រីមសេ១២៥ បណ្តាលឲ្យបុរស២នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ២និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្លូវបែកជា៤ នៅតាមបណ្តោយផ្លូវលេខ៣១០ កែងនិងផ្លូវ៥១ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនគេឃើញរថយន្ដMazda មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AI-2668 បើកបរដោយបុរសម្នាក់យ៉ាងលឿនតាមបណ្ដោយផ្លូវលេខ៣០១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូម៉ាកហុងដាឌ្រីម១២៥ ពណ៌ខ្មៅ ពាក់ស្លាក់លេខកំពង់ធំ1A-2320 បើកយ៉ាងលឿនដូចហោះទៅបុកចំជុំហៀងរថយន្ដពេញទំហឹង បណ្ដាលឲ្យបុរសភាគីម៉ូតូម្នាក់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវរថយន្ដសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរ ដោយសភាពធ្ងន់ធ្ងរ បុរសរងគ្រោះក៏ស្លាប់ ខណៈពេទ្យព្យាយាមសង្គ្រោះអស់ពីសមត្ថភាព។ចំណែម្ចាស់រថយន្ដភ្លាមនោះក៏រត់ចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្សល់ទុករថយន្ដនៅកន្លែងកើតហេតុ។
ក្រោយពេលកើងហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចខាងលើ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពបុរសទាំង២ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់