ព័ត៌មានជាតិ

ខឹងប្រពន្ធមិនដាំបាយ! ទាញធ្លាក់ពីលើគ្រែនិងទាត់ថែម១ជើង បាក់កស្លាប់!

បាត់ដំបង: នៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ក្រុមទី៧ ភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឬស្សី មានករណីមនុស្សឃាតដោយអចេតនា បង្កដោយជនសង្ស័យជាប្តីឈ្មោះ ម៉ែន ពិសី អាយុ៥៣ឆ្នាំ បានផឹកស្រាស្រវឹងរួចទាញប្រពន្ធឈ្មោះ ឆាត ឆោម អាយុ៥២ឆ្នាំ ធ្លាក់ពីលើគ្រែនិងទាត់ថែម១ជើងចំកញ្ចឹងក បណ្តាលឲ្យបាក់កស្លាប់នៅនឹងកន្លែង។

មូលហេតុ ខឹងប្រពន្ធមិនដាំបាយហូប។

ករណីនេះជនសង្ស័យយើងឃាត់ខ្លួនបានកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

មតិយោបល់