ព័ត៌មានជាតិ

ម៉ាឡេស៊ី​ឃាត់ខ្លួន​​មនុស្ស​៧​នាក់​ ​ពាក់ព័ន្ធ​ករណី​បាត់ ​Galaxy ​Note ​II ​នៅ​កូឡាឡាំពួរ

កូឡាឡាំពួរ៖ ប៉ូលិសនៃប្រទេសម៉ាឡេស៊ី បានធ្វើការឃាត់ខ្លូនមនុស្ស ១២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលួចទូរស័ព្ទដៃស្មាតហ្វូនម៉ូដែល Galaxy Note II របស់ក្រុមហ៊ុន Samsung។

យោងតាមរបាយការណ៍របស់មន្រ្ដីប៉ូលិសមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២០ខែតុលា ឆ្នាំ ២០១២ មានក្រុមចោរមួយក្រុមបានលួចនូវទូរស័ព្ទដៃ ស្មាតហ្វូននៅ ក្នុងព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ ដែលគិតជាទឹកប្រាក់ចំនួន ១.០៧លានដុល្លារអាមេរិក ពោលគឺក្រោយពីក្រុមហ៊ុន Samsung ប្រកាសលក់នៅប្រទេសម៉ាឡេស៊ីមួយថ្ងៃ។

មន្រ្ដីប៉ូលិសដែលទទូលបន្ទុកក្នុងការស៊ើបរឿងក្ដីនេះ បានថ្លែងថា ក្រោយពីស៊ើបអង្កេត និងប្រមូលនូវភស្ដុតាងមួយចំនួនមក ទើបឈានចូលការសម្រុកចូលចាប់ខ្លួនមនុស្ស ១២នាក់ នៅក្នុងទីក្រុងកូឡាឡាំពួរ ដែលប៉ូលិសជឿជាក់ថា មនុស្សទាំង ១២នាក់បានចាប់ខ្លួននេះ មានការចាប់ពាក់ព័ន្ធនឹងការរៀបចំកម្រោងលួចស្មាតហ្វូនខាងលើ។

ប៉ូលិសបានបញ្ជាក់ថា ក្រោយពីចាប់ខ្លួន ប៉ូលិសបានរកឃើញស្មាតហ្វូនចំនួនត្រឹមតែ ៧០គ្រឿងប៉ុណ្ណោះ ហើយបើតាមប្រភពពីខាងអ្នកលក់រាយបានបង្ហើបប្រាប់ថា ស្មាតហ្វូនដែលបានបាត់នោះ ត្រូវបានគេយកទៅលក់ក្នុងតម្លៃមួយដែលថោកជាង តម្លៃដែលមាននៅលើ Store ឆ្ងាយ៕

មតិយោបល់