ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉េងប៉ោង «បដិសេធ» នាយវីតាមីនសេ «ទទួលមរណភាព» តែពិតជាអស់សង្ឃឹម!…

នៅវេលារសៀលថ្ងៃទី២៩ មីនានេះ លោកនាយ វីតាមីនសេ ត្រូវបានដឹកចេញពីមន្ទីរកាល់ម៉ែតហើយ បន្ទាប់ពីខាងគ្រូពេទ្យ អស់សង្ឃឹមក្នុងការព្យាបាល។ ប៉ុន្តែលោកមិនទាន់ទទួលមរណភាពដូចការផ្សាយខុសរបស់បណ្ដាញសារព័ត៌មានមួយចំនួននោះទេ ដោយលោកនៅដង្ហើមក្រោមកម្លាំងម៉ាសុីនអុកសុីហ្សែន តែបើដកអុកសុីហ្សេនចេញ នឹងអាចស្លាប់មែន។

ឆ្លើយឆ្លងជាមួយភ្នាក់ងារសារសាព័ត៌មាន Post News មុននេះ អ្នកនាង ប៉េងប៉ោង បានទ្រហ៑ោយំថា ឳពុករបស់ខ្លួនស្ថិតក្នុងសភាពគួរអោយបារម្ភប្រាកដមែន តែនាយវីតាមីនសេ មិនទាន់ផុតដង្ហើមទេ ដោយគ្រាន់តែខាងគ្រូពេទ្យតម្រូវអោយមកផ្ទះ ដើម្បីអោយក្រុមគ្រួសារមានឱកាសនិមន្តលោកអោយផ្ដល់ព្រះធម៌ មុនពេលលោកផុតថដង្ហើម។

អ្នកនាង បើគិតពេលនេះ លោកវីតាមីនសេ មិនខុសពីមនុស្សបាត់បង់ជីវិតនោះទេ ប៉ុន្តែលោកនៅដង្ហើម នឹងប្រហែលជានៅស្ដាប់ឮ ដែលមិនខុសពីមនុស្សសម្រាន្តលក់ តែនៅដង្ហើម។ អ្នកនាងថា ក្រោយទៅដល់ផ្ទះ អ្នកនាង នឹងនិមន្តព្រះសង្ឃអោយធម៌ តែមិនទាន់តែបុណ្យរបស់លោក នឹងអស់ថ្ងៃណានោះទេ។ អ្នកនាងថា ឳពុករបស់ខ្លួនលែងមានសង្ឃឹមទៀតហើយ ទើបសុំលោកគ្រូពេទ្យ យកមកអោយស្ដាប់ធម៌ ដើម្បីមុនពេលលោកចែកឋាន បានទទួលធម៍អោយបានច្រើន។ អ្នកនាងប្រកាសត្រៀមចិត្តរួចហើយ ដោយបានទាំងប្រកាសខកខានការសម្ដែងក្នុងកម្មវិធី សង្ក្រាននៅពោធិ៍សែនជ័យទាំងអារម្មណ៍សោកស្ដាយនោះផង។ អ្នកនាងថា រន្ធត់ចិត្តណាស់ នៅពេលឳពុកធ្ងន់ធ្ងរស្ដូកស្ដឹងលើគ្រែ ហើយក្រុមគ្រូពេទ្យ ក៏អោយដំណឹងអោយក្រុមកូនចៅត្រៀមចិត្តបែបនេះ៕

មតិយោបល់