កណ្ដាលៈ បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការ គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ នៅចំណុចលើផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ ៥៦-៥៧ ក្នុងភូមិកំពង់ពោធិ៍ ឃុំកពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីនេះមានមនុស្សស្លាប់១នាក់ និងរងរបួសធ្ងន់១នាក់ និងខូចខាតម៉ូតូ១គ្រឿង។ ចំណែកជនរងគ្រោះទី១ ឈ្មោះមាន ជា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិជាងដែក ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នកបើកបរម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ទឹកប៊ិចចាស់ សេរី២០០២ ពាក់ស្លាកលេខ ព្រៃវែង1D- 5321 រងរបួសធ្ងន់ សមត្ថកិច្ចបានបញ្ចូនទៅសង្គ្រោះនៅ ស្រុកលើកដែក ហើយបន្តយក ទៅមន្ទីរពេទ្យភ្នំពេញ ។ ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (ស្លាប់នៅកន្លែងកើតហេតុ)។
ចំណែកឯជនបង្កបើក រថយន្តម៉ាកHiNO ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 3A 1546 អ្នកបើកបរ រថយន្តមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។
សមត្ថកិច្ចបានបន្តទៀតថា អ្នកបើកបររថយន្តបង្កបើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន លុះដល់ចំណុច កើតហេតុខាងលើ ក៍បានបុកម៉ូតូពីក្រោយ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។ ហេតុការណ៏នេះ កម្លាំងសមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ រកក្រុមគ្រួសារនិងរង់ចាំប្រគល់ សាកសពជូនក្រុមគ្រួសារ និងកសាងសំណុំរឿង តាមនីតិវិធី។ ចំណែករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុករង់ចាំការដោះស្រាយ ៕
https://www.youtube.com/watch?v=BD6MbopYBK8&feature=youtu.be
មតិយោបល់