ព័ត៌មានជាតិ

សំណាងហើយចេះគេជួយទាន់ កុំអីគ្មានសល់!

ភ្នំពេញៈ ហេតុការដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ដែលទីតាំងស្ថិតនៅផ្ទះបញ្ចូលហ្គាសនៅតាមផ្លូវបេតុង ក្រុម១ ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដែលបុរសម្នាក់ ជាអ្នកប្រកបរបរ បញ្ចូលហ្គាស ខណៈដែលកំពុងបញ្ចូលហ្គាសដាក់តាមកំប៉ុងតូចៗ
ស្រាប់តែដាច់របូតទុយោចេញពីធុងហ្គាសធំ ធ្លាយប៉ះភ្លើងចង្ក្រានក្បែរនោះ ទើបឆាបឆេះ ភ្លាមៗនោះម្ចាស់ព្យាយាម រំកិលធុងចេញ និងយកភួយជ្រលក់ទឹកដើម្បីចូលពន្លត់ភ្លើង បង្កឲ្យឆេះរលាកពេញដៃជើង ខ្លួន ត្រូវបានពលរដ្ឋក្បែរខាងជួយអន្តរាគមន៍ យកបំពង់ពន្លត់អគ្គិភ័យចូលជួយបាញ់ពន្លត់ឲ្យភ្លើងរលត់ទៅវិញ មិនរាលដាលដល់សម្ភារៈក្នុងផ្ទះ។

ម្ចាស់ផ្ទះបញ្ជូលហ្គាសខាងលើមាន ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរបញ្ចូលហ្គាស ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិធំ ឃុំបឹងលាភ ស្រុកស្ទឹងសែន ខេត្ត កំពង់ធំ ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការបានប្រាប់ឲ្យដឹងថា ឃើញជនរងគ្រោះ កំពុងអង្គុយបញ្ចូលហ្គាស ផ្ទេរពីធុងធំ បញ្ចូលដាក់កំពុងតូចៗ ស្រាប់តែដច់របូតទុយោចេញពីធុងធំ ធ្លាយហ្គាសប៉ះជាមួយ ភ្លើងចង្ក្រានដែលនៅក្បែរឆាបឆេះ ពេញក្នុងបន្ទប់ ភ្លាមៗគាត់ព្យាយាម រំកិលធុងហ្គាសឆេះនោះចេញក្រៅ និងយកភួយជ្រលក់ទឹកទៅគប់ដើម្បីបិទក្បាលរ៉ូម៉ាណេ ទើបត្រូវភ្លើងឆេះរលាកដៃជើង និងខ្លួន ភ្លាមៗត្រូវបានអ្នកជិតខាង យកបំពង់ពន្លត់អគ្គីភ័យចំនួន៥បំពង់ចូលទៅជួយបាញ់ពន្លត់ភ្លើង។

ហើយកម្លាំងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានក៏បានចុះទៅពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ ។ជនរងគ្រោះក្រោយកើតហេតុត្រូវបានបងប្អូនប្រជាពលរដ្ឋក្បែរខាងជួយដឹកនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

មតិយោបល់