បាត់ដំបងៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃ សៅរ៍១កើតខែកត្តិកឆ្នាំខាលចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការនគរបាលស្រុកថ្មគោលស្តីទី បានចាត់តាំឱ្យលោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការនាំខ្លួនឈ្មោះឆាយ សៅ ហៅ ជីភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល
និងឈ្មោះ មាន វុទ្ធីភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅ ភូមិច្រនៀងឃុំគោកឃ្មុំស្រុកថ្មគោលមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរស្រាវជ្រាវពាក់ព័ន្ធករណីលួចយកទ្រព្យសម្បត្តិអ្នកដទៃ។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលើនេះគឺកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៤និង៣០នាទីក្នុងលំនៅរបស់ជនរងគ្រោះឈ្មោះឈ្មោះ ទេព ញ៉ុន ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅក្រុមទី២ ភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលលួចគ្រឿងអល័ង្កា(ខ្សែកមាស) ទម្ងន់០៦ជី និងប្រាក់បាតថៃចំនួន៤២,០០០បាត(បួនម៉ឺន ពីពាន់បាត)។
នៅពេលបន្ទាប់ជនងរងគ្រោះបានប្តឹងពីករណីនេះមកសមត្ថកិច្ចនគរបាលស្រុក ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតសមត្ថកិច្ចកំណត់មុខសញ្ញាបានរហូតឈានដល់ការឃាត់ខ្លួនតែម្តង។
វត្ថុតាងដកហូតរួមមាន៖
-ខ្សែកមាសនិងបណ្តោង(០១ខ្សែ ទម្ងន់០៦ជី)
-ទូស័ព្ទដៃម៉ាកវីវូ០១គ្រឿង
បច្ចុប្បន្ននគរបាលស្រុកបានកសាងសំណុំរឿងចាត់កាតាមនីតិវិធីច្បាប់៕
មតិយោបល់