ប្អូនប្រុសរបស់តារាសម្ដែង Paul Walker នឹងចូលរួមសម្ដែងនៅក្នុងរឿង Fast & Furious 7 ជំនួសលោក Paul Walker ដែលបានទទួលមរណភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹង នៅលើ Facebook page របស់ Fast & Furious 7។
Caleb (៣៦ឆ្នាំ)និង Cody (២៥ឆ្នាំ) នឹងត្រូវដើរតួជំនួសលោក Paul Walker ដើម្បីបញ្ចប់ការថតខ្សែភាពយន្តប្រណាំងរថយន្តមួយនេះ ដែលគ្រោងនឹងដាក់បញ្ចាំងនៅឆ្នាំក្រោយ។ នៅលើ Facebook page របស់ Fast & Furious 7 បានសរសេរថា “យើងបានមកជាមួយគ្នា ហើយនេះជាជម្រើសត្រឹមត្រូវមួយដើម្បីបន្ត។ យើងជឿជាក់ថា អ្នកគាំទ្រទាំងអស់នឹងយល់ ហើយនឹងគាំទ្រ បើទោះបីជាគ្មាន Paul Walker ក្ដី។ Paul Walker បានថតនូវឈុតឆាកមួយចំនួនរួចរាល់ហើយនៅពេលមុនដែលគាត់បានស្លាប់ ហើយប្ដូរប្រុសរបស់គាត់គ្រាន់តែដើរតួរជំនួសត្រង់ចំណុចមួយចំនួនប៉ុណ្ណោះ”។
គួរបញ្ជាក់ផងដែរថា កាលពីខែមករា កន្លងទៅនេះ លោក Paul Walker បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងមិត្តភ័ក្តិរបស់លោក Roger Rodas ដែលជាអតីតជើងឯកប្រណាំងរថយន្ត ហើយមូលហេតុដែលបណ្ដាលឲ្យគ្រោះថ្នាក់នេះ គឺដោយសារតែរថយន្តដែល Paul Walker បើកបរក្នុងល្បឿន ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ទើបមិនអាចគ្រប់គ្រងបាន៕

មតិយោបល់