ព័ត៌មានជាតិ

កាមរីស្វិត ពន្លះម៉ូតូមួយគ្រឿង ស្លាប់ និងរបួស ៣នាក់

ក្រចេះ: វេលាម៉ោង ៨ និង១៦នាទីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូ មានទិសដៅបញ្ច្រាសគ្នាពីត្បូងទៅជើង នៅចំណុចភូមិថ្មគ្រែកណ្ដាល់ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ លើផ្លូវក្រាលកៅស៊ូលេខ៣៧៧ ។

រថយន្តបង្កម៉ាក កាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2E-9635 អ្នកបើកបរឈ្មោះ ឡុញ នឿន ភេទប្រុស អាយុ ៣៩ឆ្នាំ ត្រូវបាននាំខ្លួនយកមកអធិការស្រុកចិត្របុរី មានប្រពន្ធឈ្មោះ អឿន ចន្រ្ទា ភេទស្រី អាយុ២៨ឆ្នាំ និងកូនតូចៗ ០២នាក់ មានទីលំនៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ (គ្មានរបួសស្នាម) ធ្វើដំណើរពីត្បូងទៅជើង។

មកដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាក icon ពណ៌ស ពាក់ស្លាកលេខក្រចេះ1C-1381 អ្នកបើកបរ ឈ្មោះអ៊ុន ឈុនលេង ភេទប្រុស អាយុ ១៦ឆ្នាំ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យ បានធ្វើដំណើរបញ្ច្រាសគ្នា ពីជើងទៅត្បូង និងអ្នករួមដំណើរពីក្រោយ ១-ឈ្មោះហ៊ីម ហុង ភេទប្រុសអាយុ ១១ឆ្មាំ (របួសធ្ងន់) និង២-ឈ្មោះហ៊ីម ហ៊ុន ភេទប្រុសអាយុ ៩ឆ្នាំ (របួសស្រាល់) អ្នកទាំង ០៣មានទីលំនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

វត្ថុតាងរថយន្តខូចស្រាល់ និងម៉ូតូខូចធ្ងន់ បានយកមករក្សាទុកបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគ្រែ។ ចំណែកសាកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់